ការបញ្ចូលគ្នារវាង ក្រុមហ៊ុន Digi និងក្រុមហ៊ុន SingMeng   ព័ត៌មានលំអិត

លក្ខខ័ណ្ឌផ្សេងៗ

សូមអានខចែង និងលក្ខខ័ណ្ឌដោយយកចិត្តទុកដាក់ ។ នេះ គឺជាកិច្ចព្រមព្រៀង (កិច្ចព្រមព្រៀង) រវាងអ្នក (អតិថិជន) ជាមួយនឹងក្រុមហ៊ុន Cambodian SingMeng Telemedia Co., Ltd (ក្រុមហ៊ុន) សម្រាប់សេវាអ៊ីនធឺណិត គ្រឿងបរិក្ខារព្រមទំាងសេវាកម្ម និងលក្ខណៈពិសេសពាក់ព័ន្ធផ្សេងៗទៀត (សេវាកម្ម) នៅអាសយដ្ឋានសេវាកម្មដែលបានបញ្ជាក់នៅក្នុងគណនីរបស់អ្នក។

១. អតិថិជនបានយល់ស្របចំពោះខចែង និងលក្ខខ័ណ្ឌដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ។ ក្រុមហ៊ុន Cambodian SingMeng Telemedia Co., Ltd មានសិទ្ធិក្នុងការផ្លាស់ប្ដូរ លុបចោល បន្តរយៈពេលការផ្ដល់ជូនពិសេស គម្រោងតម្លៃ ខចែង និងលក្ខខ័ណ្ឌ ដោយពុំចាំបាច់ជូនដំណឹងជាមុនឡើយ។ ក្នុងករណី អតិថិជនមិនទទួលយកការផ្លាស់ប្ដូររបស់ក្រុមហ៊ុន អតិថិិជនត្រូវជូនដំណឹងដល់ក្រុមហ៊ុនរយៈពេល ៣០ថ្ងៃ បន្ទាប់ពីមានការផ្លាស់ប្តូរ បើពុំដូច្នោះទេ ក្រុមហ៊ុននឹងអនុវត្តទៅតាមលក្ខខ័ណ្ឌថ្មីទំាងនោះ។ អតិថិជនអាចបើកមើលខចែង និងលក្ខខ័ណ្ឌរបស់ក្រុមហ៊ុននៅលើគេហទំព័រ digi.com.kh។

២. អតិថិជនយល់ព្រមថា សេវាដែលបានផ្ដល់ជូន គឺសម្រាប់តែអតិថិជនប្រើប្រាស់ផ្ទាល់ខ្លួន នៅអាសយដ្ឋានចុះបញ្ជីរបស់អតិថិជនតែប៉ុណ្ណោះ ហើើយមិនត្រូវអនុញ្ញាតឲ្យមានការបញ្ជូន ឬផ្ដល់អ៊ីនធឺណិតរបស់ក្រុមហ៊ុន នៅក្នុងរូបភាពណាមួយ ទៅឲ្យភាគីទីបី ផ្សេងទៀតឡើយ។

៣. ក្រុមហ៊ុននឹងធ្វើការផ្ដល់សេវា " នៅក្នុងស្ថានភាពជាក់ស្ដែង" និងទៅតាមអ្វី "ដែលយើងមាន" ហើយក្រុមហ៊ុន សូមប្រកាសបដិសេធចំពោះរាល់ការធានាផ្សេងៗ រួមមានដូចជា ការធានាចំពោះសិទ្ធិ ឬការមិនរំលោភបំពាន ឬការធានាអះអាងដោយប្រយោល ឬលទ្ធភាពអាចធ្វើជំនួយ និងភាពសមស្របសម្រាប់គោលបំណងណាមួយ។ សេចក្ដីប្រកាសបដិសេធនេះ នឹងអនុវត្តចំពោះគ្រប់គ្រឿងបរិក្ខារផ្ទាល់ខ្លួនរបស់អតិថិជន ឬដែលអតិថិជនបានទិញ ឬខ្ចី និងចំពោះគ្រប់ឧបករណ៏ ជំនួយ ទិន្នន័យ ពត៌មាន ឬសេវាដែលក្រុមហ៊ុនដៃគូសម្ព័ន្ធ អ្នកចុះកិច្ចសន្យា​ អ្នកគ្រប់គ្រងក្រុមហ៊ុន សមាជិក ឬបុគ្គលិក ឬភ្នាក់ងារសមាជិកបានបំពាក់ ប្រគល់ ឬផ្ដល់ជូនក្នុងពេលបច្ចុប្បន្ន ឬជាបន្តបន្ទាប់។ ក្រុមហ៊ុនមិនធានាថា សេវានឹងគ្មានការរអាក់រអួល ឬគ្មានបញ្ហាកំហុសណាមួយឡើយ។

៤. ក្រុមហ៊ុនអាចផ្ទេរសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងនេះទំាងស្រុង ឬនៅក្នុងចំណែកណាមួយ ដោយការផ្ទរនេះមិនត្រូវចាត់ទុកជាការផ្លាស់ប្ដូរ ចំពោះកិច្ចព្រមព្រៀង និងពុំដោយចំាបាច់ជូនដំណឹងដល់អតិថិជនឡើយ។ អតិថិជនមិនអាចផ្ទេរកិច្ចព្រមព្រៀងនេះ ឬសេវា ឬបរិក្ខារដែលក្រុមហ៊ុនបានបំពាក់ទៅតាមកិច្ចព្រមព្រៀងនេះ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុនឡើយ។

៥. អតិថិជនយល់ព្រមបង់ថ្លៃសេវាទំាងអស់ដែលពាក់ព័ន្ធនឹងសេវាកម្ម ដែលរួមមានដូចជា ថ្លៃតម្លើង/ ថ្លៃសេវា ថ្ងៃសេវាប្រើប្រាស់ប្រចំាខែ ថ្លៃប្រើប្រាស់ឧបករណ៍ ថ្លៃប្រើប្រាស់ ថ្លៃបន្ថែម ពន្ធអាករ ហើយក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរថ្លៃសេវា ឬបន្ថែមថ្លៃសេវាថ្មីទៅតាមឆន្ទានុសិទ្ធិរបស់ក្រុមហ៊ុន និងនៅគ្រប់ពេលវេលាទំាងអស់។

៦. សេវាត្រូេវបានទិញ និងត្រូវផ្ដល់ជូនអតិថិជនជាប្រចំាខែ ដោយថ្លៃសេវានឹងត្រូវគិតមុនខែជារៀងរាល់ខែ។

៧. ក្រមហ៊ុនអាចផ្ដាច់សេវា ក្នុងករណីដែលអតិថិជនបង់ប្រាក់យឺតយ៉ាវ មិនបានបង់ប្រាក់ ឬរំលោភទៅលើកាតព្វកិច្ចដែលបានចែងក្នុងកិច្ចព្រមព្រៀងនេះ។

៨. ប្រសិនបើគណនីអតិថិជនត្រូវបានផ្ដាច់ ដោយសារអតិថិជនបង់ប្រាក់យឺតយ៉ាវ មិនបានបង់ប្រាក់ ឬ រំលោភបំពានទៅលើកាតព្វកិច្ចអតិថិជនដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ នោះអតិថិជននៅតែមានកាតព្វកិច្ចបង់ថ្លៃសេវាបញ្ឈប់មុនកាលកំណត់ (ប្រសិនបើមាន) ហើយអតិថិជនអាចនឹងត្រូវបានកំណត់ឲ្យបង់ថ្លៃសេវាភ្ជាប់ឡើងវិញផងដែរ។

៩. អតិថិជនអាចលុបចោលសេវាកកម្មដោយធ្វើការជូនដំណឹងលាយលក្ខណ៏អក្សរជាមុន រយៈពេល ៣០ ថ្ងៃ។ នៅពេលអតិថិជនលុបចោលសេវា អតិថិជនមានកាតព្វកិច្ចបង់ថ្លៃេវាសម្រាប់ការប្រើប្រាស់រហូតដល់ថ្ងៃដែលការបញ្ឈប់មានសុពលភាព ហើយត្រូវប្រគល់ជូនក្រុមហ៊ុនវិញនូវគ្រឿងបរិក្ខាររបស់ក្រុមហ៊ុន បើពុំដូច្នោះទេ អតិថិជននឹងត្រូវគិតប្រាក់សម្រាប់គ្រឿងបរិក្ខារដែលមិនបានប្រគល់ជូនវិញ។

១០. អតិថិជនទទួលស្គាល់ថា ក្រុមហ៊ុនពុំទទួលខុសត្រូវចំពោះទម្រង់ សុវត្ថិភាព ខ្លឹមសារ ឬលក្ខណៈនៃទិន្នន័យ រូបភាព ពត៌មាន ឯកសារ ឬខ្លឹមសារផ្សេងៗនៅក្នុងលក្ខណៈណាមួយដែលបានឆ្លងកាត់បណ្ដាញភ្ជាប់ (ទិន្នន័យ) រវាងអតិថិជន និងក្រុមហ៊ុនឡើយ។ អតិថិជនជាអ្នកទទួលខុសត្រូវចំពោះហានិភ័យទំាងឡាយដែលអាចកើតឡើងពីការប្រើប្រាស់ ឬការបញ្ជូនទិន្នន័យ។

១១. អតិថិជនមិនត្រូវប្រើប្រាស់ ឬអនុញ្ញាតឲ្យមានការប្រើប្រាស់សេវារបស់ក្រុមហ៊ុនដោយរំលោភទៅលើច្បាប់ បទប្បញ្ញត្តិ ឬបទបញ្ជាពាក់ព័ន្ធផ្សេងៗរបស់ប្រទេសកម្ពុជាឡើយ។ អតិថិជនយល់ព្រមថា ក្រុមហ៊ុនមានសិទ្ធិធ្វើការតាមដានតាមប្រព័ន្ធអេឡិចត្រូនិច និងបង្ហាញពត៌មានដែលច្បាប់រដ្ឋាភិបាលបានតម្រូវ ឬសម្របសម្រួលដំណើរការប្រព័ន្ធ ឬការពារខ្លួន ឬអតិថិជនផ្សេងទៀត។

១២. ក្នុងករណីដែលអតិថិជនប្រើប្រាស់ឧបករណ៍ដែលក្រុមហ៊ុនបានផ្ដល់ជូន ឧបករណ៍នោះនៅតែជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដដែល។ អតិថិជនត្រូវធ្វើការថែទំាដើម្បីកុំឲ្យមានការខូចខាតឧបករណ៍ ហើយអតិថិជនមិនត្រូវផ្លាស់ទី ប្ដូរទីតំាង កែប្រែ លក់ ជួល ផ្ទេរ ដាក់បន្ទុក ឬផ្លាស់ប្ដូរដោយគ្មានការអនុញ្ញាតនូវឧករណ៍ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឡើយ។ ក្នុងករណីដែលឧបករណ៍ មិនត្រូវបានប្រគល់ក្នុងស្ថានភាពល្អប្រសើរ នៅពេលបញ្ឈប់សេវាអ៊ីនធឺណិតរបស់អតិថិជន នោះអតិថិជននឹងតម្រូវឲ្យបង់ប្រាក់ ហើយអតិថិជនត្រូវយល់ព្រមបង់ប្រាក់ទៅតាមតម្លៃទីផ្សារសម្រាប់ការផ្លាស់ប្ដូរឧបករណ៍ណាមួយ។