ការបញ្ចូលគ្នារវាង ក្រុមហ៊ុន Digi និងក្រុមហ៊ុន SingMeng   ព័ត៌មានលំអិត

សំណួរនិងចម្លើយ

អតិថិជនថ្មី

សំណួរ១៖ តើរយៈពេលប៉ុន្មានថ្ងៃទើបមានការតម្លើងឧបករណ៍?

ចម្លើយ:

ជាធម្មតា ការតម្លើងឧបករណ៍ ហ្នឹងត្រូវបានតម្លើងជូនរយៈពេលក្រោយ៣ ថ្ងៃបន្ទាប់ពីថ្ងៃចុះកិច្ចសន្យា

សំណួរ២៖ តើខ្ញុំត្រូវមានឧបករណ៍អ្វីខ្លះ ដើម្បីអាចភ្ជាប់បណ្តាញអីុនធឺណិតបាន?

ចម្លើយ:

  1. ១. យើងខ្ញុំ នឹងបន្លាយខ្សែ និងដាក់ឧបករណ៍ម៉ូឌឹមជូន ដែលខ្សែ និងឧបករណ៍ជាកម្មសិទ្ធិរបស់ឌីជី
  2. ២. ដើម្បីអាចភ្ជាប់អ៊ីនធឺណិតទៅកាន់ឧបករណ៍ជាច្រើនគ្រឿងផ្សេងទៀត អ្នកតម្រូេវមានឧបករណ៍​រ៉ោតទ័រ WiFi ។ ប្រសិនអ្នកមានរ៉ោតទ័រហើយ ដែលនៅមានដំណើរការ ឬប្រសិនមិនមានទេ សូមសាកសួរទៅកាន់ភ្នាក់ងារលក់របស់ឌីជីពីការទិញឧបករណ៍នោះ។ សម្រាប់ពត៌មានលម្អិតពីឧបករណ៍ រ៉ោតទ័រ សូមចុចទីនេះ
  3. ៣. ប្រសិនអ្នកមិនចង់បន្លាយខ្សែក្នុងផ្ទះ ឬអាគាររបស់អ្នកទេ យើងខ្ញុំមានដំណោះស្រាយមួយទៀត តាមរយៈការបំលែងខ្សែភ្លើងដែលមានស្រាប់ទៅជាបណ្ដាញអ៊ីនធឺណិតដែលមានគ្រប់ទីកន្លែងក្នុងផ្ទះ ឬអាគាររបស់អ្្នក។ ពត៌មានបន្ថែម៖ Powerline
សំណួរ៣៖ តើកញ្ចាប់អីុនធឺណិតណាមួយដែលសាកសមអសម្រាប់លេងហ្គេមអនឡាន?

ចម្លើយ:

  1. ១. អ្នកត្រូវភ្ជាប់កុំព្យូទ័ររបស់អ្នកដោយប្រើខ្សែ ឬប្រើរ៉ោតទ័រម៉ូដែលចុងក្រោយ តាមស្ដង់ដារ AC 
  2. ២. អ្នកតម្រូវមានសេវា Fixed IP (តម្លៃ ៦ ដុល្លារ ក្នុង១ ខែ)។ សម្រាប់អ្នកលេងហ្គេម យើងខ្ញុំ សូមណែនំាប្រើកញ្ចប់ 29.99$ - វាមានល្បឿនលឿន និងទទួលបានសេវា Fixed IP ឥតគិតថ្លៃ

អតិថិជនកំពុងប្រើប្រាស់

សំណួរ១៖ ខ្ញុំភ្លេចលេខ ID តើខ្ញុំអាចស្វែងរកលេខនោះ​នៅឯណា?

ចម្លើយ:

  • អ្នកអាចស្វែងរកលេខ ID ក្នុងកិច្ចសន្យា ឬទំនាក់ទំនងទៅកាន់ ០៩៨/០៧៨ ៧៧៧ ៥៥៥ និងប្រាប់លេខទូរសព្ទដែលបានចុះឈ្មោះប្រើប្រាស់សេវាកម្មពីឌីជី។ 
សំណួរ២៖ ខ្ញុំប្ដូរអាសយដ្ឋាន តែខ្ញុំចង់រក្សាទុកគណនីឌីជីនៅដដែល តើខ្ញុំគួរធ្វើដូចម្តេច?

ចម្លើយ:

  • សូមទំនាក់ទងទៅកាន់ ០៩៨/០៧៨ ៧៧៧ ៥៥៥ សាកសួរមើលថា តើអាសយដ្ឋានថ្មីរបស់អ្នកឋិតក្នងតំបន់គ្របដណ្ដប់ឌីជីដែរឬទេ? ប្រសិនឋិតក្នុងតំបន់គ្របដណ្ដប់ យើងខ្ញុំនឹងភ្ជាប់បណ្ដាញអ៊ីនធឺណិតឡើងវិញនៅអាសយដ្ឋានថ្មីរបស់អ្នក។ 
សំណួរ៣៖ ខ្ញុំធ្លាប់ប្រើឌីជីពីមុន តើខ្ញុំអាចភ្ជាប់ឡើងវិញបានទេ?

ចម្លើយ:

  • ប្រាកដជាបាន! សម្រាប់អតិថិជនចាស់ដែលចង់ភ្ជាប់ឡើងវិញ យើងខ្ញុំនឹងផ្ដល់ជូនលក្ខខ័ណ្ឌពិសេស​។ សូមទំនាក់ទំនងទៅកាន់ ០៩៨/០៧៨ ៧៧៧ ៥៥៥ ឬមកកាន់ការិយាល័យឌីជីដោយផ្ទាល់ដែលមានអាសយដ្ឋានផ្ទះលេខ ៣៦៨ ផ្លូវលេខ ១៦៣ សង្កាត់អូឡាំពិត ខណ្ឌចំការមន ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ម៉ោងធ្វើការ៖ ចន្ទ-សៅរ៏ ៧៖៣០ ព្រឹក ដល់ ៨ យប់ និង ថ្ងៃអាទិត្យ/ បុណ្យសម្រាក៖ ៧៖៣០ ព្រឹក ដល់ ៥ ល្ងាច។ 

ដំណោះស្រាយបញ្ហា

សំណួរ១៖ ហេតុអ្វីអុីនធឺណិតខ្ញុំដើរយឺត?

ចម្លើយ:

មានមូលហេតុច្រើនដែលធ្វើឲ្យអ៊ីនធឺណិតដើរយឺត៖

  1. សូមពិនិត្យមើលថាគ្មានអ្នកដាក់ដោនឡូតឯកសារធំៗ (ឧ. តម្លើងកម្មវិធី software ឬដោនឡូតតូរេន  "torrent")
  2. ពិនិត្យមើលឧបករណ៍ភ្ជាប់ផ្សេងទៀត ប្រសិនមានបញ្ហាដូចគ្នា (កាន់តែប្រសើរដោយធ្វើតេសក្បែរឧបករណ៍រ៉ោតទ័រនោះ)។ ប្រសិនបញ្ហាកើតឡើងលើឧបករណ៍ភ្ជាប់តែ១ សូមព្យាយាមបិទ និងបើកឧបករណ៍នោះឡើងវិញ
  3. សូមពិនិត្យមើល តើបញ្ហាកើតឡើងលើវេបសាយច្រើនទេ នៅពេលវេបសាយខ្លះអាចមានបញ្ហាដែលធ្វើឲ្យយឺត 
  4. សូមព្យាយាមបិទ និងបើករ៉ោតទ័រអ្នក វាអាចមានដំណើរការលឿនជាងមុន
  5. ប្រសិនមានអ្នកប្រើប្រាស់ច្រើន ឬមានឧបករណ៍ភ្ជាប់ច្រើន បច្ចុប្បន្នភាពនៃកញ្ចប់អ៊ីនធឺណិតអ្នក វាអាចនឹងមិនគ្រប់គ្រាន់ក្នុងការប្រើប្រាស់ ដូចនេះតម្រូវការបង្កើនល្បឿនឲ្យលឿនជាងមុន។ អ្នកអាចទំនាក់ទំនងទៅកាន់ ០៩៨/០៧៨ ៧៧៧ ៥៥៥ ឬមើលកញ្ចប់សេវាកម្មនៅទីនេះ
សំណួរ២៖ ហេតុអ្វី អុីនធឺណិតខ្ញុំមិនមានដំណើរការ?

ចម្លើយ:

១. សូមបិទ និងបើករ៉ោតឡើងវិញ ក្នុងរយៈពេល ២-៣ នាទី

២.សូមពិនិត្យចំនួនទឹកប្រាក់នៅក្នុងគណនីផ្ទាល់ខ្លួនរបស់អ្នកដែលមាននៅទីនេះ My account ប្រសិនមិនមានប្រាក់ក្នុងគណនីទេ អ្នកត្រូវបង់ថ្លៃសេវាប្រចំាខែ តាមរយៈមធ្យោបាយជាច្រើនដែលមាននៅទីនេះ (link to How to pay section) បន្ទាប់សូមបិទ និងបើករ៉ោតទ័រឡើងវិញ ក្រោយពីបង់ប្រាក់រួច។ 

៣. ប្រសិននៅតែមិនដំណើរការ សូមទំនាក់ទំនងទៅកាន់លេខ ០៩៨/០៧៨ ៧៧៧ ៥៥៥ 

សំណួរ៣៖ តើពេលណា ខ្ញុំត្រូវប្តូររ៉ោតទ័រ WiFi ?

ចម្លើយ:

១. ប្រសិនអ៊ីនធឺណិតដើរយឺត និងមិនថេរ ​ហើយបញ្ហានេះនៅតែកើតឡើងដដែលៗ ទោះបីជាអ្នកបានបិទ និងបើករ៉ោតទ័រWiFi ហើយក៏ដោយ នោះអ្នកគួរតែដល់ពេលប្ដូររ៉ោតទ័រថ្មីហើយ។

២. ប្រសិនរ៉ោតទ័រអ្នកប្រើលើសពី ៣ឆ្នំា  វាហ្នឹងចាប់ផ្ដើមមានបញ្ហាពីមួយថ្ងៃទៅមួយថ្ងៃ រហូតលែងមានដំណើរការតែម្ដង

៣. ប្រសិនមានអ្នកប្រើប្រាស់ច្រើន ឧបករណ៍ភ្ជាប់ក៏ច្រើន ឬប្រើអ៊ីនធឺណិតសម្រាប់វិដេអូ Streaming ឬលេងហ្កេមអនឡាញ យើងខ្ញុំសូមណែនំាប្រើរ៉ោតទ័រម៉ូដែលចុងក្រោយ ដែលស្របតាមស្ដង់ដារ AC ។ សូមមើលលម្អិតនៅទីនេះ options